ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពមួយ ដែលក្រៀមស្វិត ទៅហើយមិនដឹងស្លាប់តាំងពីពេលណា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមផ្ទះអតីតបឹងកាឡូ កម្ពុជា ក្រូសរ៉ូត ជាកម្មសិទ្ធរបស់ លោកស្រី ចិន សុផាត អាយុ៥០ឆ្នាំ ម្តុំផ្ទះសំណាក់ ម៉ារ៉ាប៊ូម ចុងពយតាមូង ស្ថិតក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍រួចមក រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹក សមត្ថកិច្ចជំនាញ បច្ចេកវិទ្យាសាស្ត្រ កោសល្យវិច្ច័យ ចុះពិនិត្យជាក់ស្តែង បានឲ្យដឹងថា សាកសពខាងលើ គឺជាមនុស្សប្រុស ស្លាប់ដោយការធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ដោយខ្សែលីឡុង។
បច្ចុប្បន្ន សាកសព ត្រូវបាន សមត្ថកិច្ចជំនាញ បញ្ចុះនៅកន្លែងកើតហេតុ បណ្តោះអាសន្ន ដើម្បីបន្តស្រាវជ្រាវរកអត្តសញ្ញាណ ៕




មតិយោបល់