ព័ត៌មានជាតិ

កម្លាំងនគរបាលសហការគ្នា ចុះបង្រ្កាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ព្រះសីហនុ: ថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអធិការក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ។

ករណីទី១ ស្ថិតនៅចំណុចកំពង់ផែថ្មី សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរឡានធំ ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ម៉ាទឹកកក ០៦កញ្ចប់ធំ , ទូរស័ព្ទ ០២គ្រឿង នឹងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ករណីទី២ នៅចំណុចផ្សារចិន ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ឈ្មោះ យ៉ែម ខែមឿន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរគ្មាន ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀន ម៉ាទឹកកក ០១កញ្ចប់ធំ, ថ្នាំគ្រាប់ WY ០៧គ្រាប់ , ទូរសព្ទ័ ០២គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់