ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេចក្តីទុកចិត្តចំនួន ៨៣, ៧0០,០០០ រៀល

ពោធិ៍សាត់: កាលពីថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ ២០២១ អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសា លាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារព្រហ្មទ័ណ្ឌ បានចាត់តាំងឱ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង័្សយឈ្មោះ ម៉ៅ សារ៉ូត ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងយកមកស្នងការដ្ឋានន គរ បាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ ២០២១ ជនសង័្សយខាងលើបានធ្វើសកម្មភាព រំ លោភសេចក្តីទុកចិត្តលើឈ្មោះ អឹម កៅទី ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ស្រុកស្ទឹង សែន ខេត្តកំពង់ធំ ដោយយកប្រាក់អស់ចំនួន ៨៣,៧0០,០០០ រៀល(ប៉ែត សិបបីលាននិងចិតសិបម៉ឺន) ក្នុងពេលដែលជនរងគ្រោះទុកចិត្តនិងបានផ្ញើប្រាក់ពីមូលដ្ឋានស្រុកថ្មគោល ខេត្តបាត់ដំបង តាមជនសង័្សយខាងលើ តែជនសង័្សយបានយកប្រាក់នោះតែម្តង។

នៅក្រោយពេលដឹងថាជនសង័្សយខាងលើបាន រំលោភលើសេចក្តីទុកចិត្តខ្លួនរួចមកជនរង គ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ បាលខេត្តបាត់ដំបង ។ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តបាត់ដំបង សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញានិងសហការណ៍នាំខ្លួនជនសង័្សយ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន៖
-ប្រាក់រៀលចំនួន ៧៥,0០០,០០០រៀល(ចិតសិបប្រាំលានរៀល) ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ។

នៅពេលនេះសមត្ថកិច្ចនគរបាលបានបញ្ជូនជន សង័្សយខាងលើទៅកាន់អយ្យការអមសាលា ដំ បូងខេត្តបាត់ដំបង ចាត់ការតាមផ្លូចច្បាប់រួច ហើយ៕

 

មតិយោបល់