ព័ត៌មានអន្តរជាតិ

ការប្រាក់ដល់ ៣០០​% ក្នុង១ឆ្នាំ !! ផ្ទះលំដាប់សេដ្ឋី ១០០ ខ្នង តម្លៃ ៤០០ លានបាត ត្រូវបានរឹបអូស ពាក់ព័ន្ធនឹងប្រាក់កម្ចីខុសច្បាប់

ថៃៈ នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃ (DSI) នៅថ្ងៃចន្ទនេះ បានរឹបអូស ដី និងផ្ទះប្រមាណ ១០០​ កន្លែង ដែលមានតម្លៃប្រមាណ ៤០០លានបាត ដោយជាប់ពាក់ព័ន្ធទៅនឹងបណ្តាញក្រុមចងការ
ប្រាក់ខុសច្បាប់ធំបំផុត នៅក្នុងប្រទេសថៃ ដែលគេស្គាល់ថា ជាក្រុម Helmet Gang ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្រ្តីនាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ថៃ (DSI) បានឲ្យដឹងថា ប៉ូលិស និងទាហាន បានរឹបអូសផ្ទះ ១០ ខ្នងរបស់លោក Wichai Panngam ជាមេខ្លោងចងការខុសច្បាប់ ដែលត្រូវចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ។

មន្រ្តីតុលាការជឿថា លោក Wichai ជាមេឃ្លោងក្រុម Helmet Gang ក្នុងការផ្តល់ប្រាក់កម្ចីខុសច្បាប់ធំបំផុត នៅក្នុងប្រទេសថៃ។ បណ្តាញនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ មានសាខា ៨៦ កន្លែងនៅទូទាំងប្រទេស
ហើយបានយកការប្រាក់រហូតដល់ ៣០០% ក្នុងមួយឆ្នាំ។ វាត្រូវបានគេបានគេសង្ស័យថា មានប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា មន្ត្រីរដ្ឋាភិបាលប្រហែល ១.០០០ នាក់ បានផ្សំគំនិតក្នុងរឿងនេះ ដោយប្រើអំណាចរបស់ខ្លួន ដើម្បីបង្ខំឲ្យកូនបំណុលសងប្រាក់។ បណ្តាញនេះ បានផ្តល់ប្រាក់កម្ចីចំនួនប្រមាណ ៤ពាន់លានបាត ដល់អ្នកខ្ចីចំនួន ១៧០.០០០នាក់។

កាលពីចុងឆ្នាំមុន DSI បានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុម Helmet Gang ម្តងហើយ នៅពាក់កណ្តាលខែមករា ឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិ ដែលមានតម្លៃ ៤២ លានបាត នៅខេត្ត Pathum Thani ខណៈដែលមេខ្លោង រត់ទៅលាក់ខ្លួននៅបរទេស៕

មតិយោបល់