ព័ត៌មានជាតិ

First News៖ រថយន្តដឹកដី កៀរម៉ូតូToday បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់ នៅក្បែរផ្សារប៉េសេ

ភ្នំពេញ: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង រថយន្តដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រុងប្រយត្ន័ ទៅកៀរម៉ូតូToday បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង ៥០នាទី រសៀលថ្ងៃ៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្សារប៉េសេ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែករថយន្តបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោល ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់