ពេលរួមភេទលើកទី១ ជាមួយមនុស្សដែលអ្នកស្រលាញ់ ជាការបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានអស់មួយជីវិត។ តែគួរឲ្យសោកស្តាយ មនុស្សប្រុសភាគច្រើន មិនដែលពេញចិត្តក្នុងការរួមភេទលើកដំបូងរបស់ខ្លួនឡើយ ដោយសារពួកគេត្រូវបញ្ចប់ឈុតឆាកដ៏រំជើបរំជួលមួយនេះ ក្នុងរយៈពេលដ៏ខ្លីបំផុត។ ខាងក្រោមនេះ ជាហេតុផលដែលធ្វើឲ្យប្រុសៗ ឆាប់បញ្ចប់សកម្មភាពនៅពេលរួមភេទលើកដំបូង៖
ឆាប់ចេញទឹកកាម
ការឆាប់ចេញទឹកកាម កើតឡើងដោយសារអារម្មណ៍មានសម្ពាធខ្លាំង ព្រោះអ្នកមិនដែលធា្លប់រួមភេទ មិនដឹងថាត្រូវធ្វើអ្វីមុនអ្វីក្រោយ ហើយខ្លាចខ្មាស់ដៃគូរផង ទើបមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ជាក់ស្តែង រឿងបែបនេះមិនកើតឡើងចំពោះតែរូបអ្នកនោះទេ គឺកើតឡើងជាទូទៅចំពោះមនុស្សប្រុសភាគច្រើន។ ដូច្នេះអ្នកគួរតែឈប់បារម្ភទៅ រឿងបែបនេះនឹងបាត់ទៅវិញ នៅពេលដែលអ្នកបានរួមភេទបាន ២ទៅ ៣ដងឡើងទៅ។
បញ្ហាងាប់លិង្គ
មានបញ្ហាមួយទៀត ដែលអ្នករួមភេទលើកដំបូងអាចនឹងជួបប្រទះ គឺលិង្គលែងដំណើរការ ឬលិង្គលែងរឹង។ បញ្ហានេះ ក៏អាចបណ្តាលមកពី មានសម្ពាធផ្លូវចិត្ត ភ័យព្រួយខ្លាំងពេក ខ្លាចធ្វើអីមិនកើត។ បញ្ហានេះ អាចនឹងបាត់ទៅវិញដោយឯកឯង តែបើមិនព្រមបាត់ទៅវិញទេ លោកអ្នកត្រូវមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ម្យ៉ាងទៀតជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ក៏អាចជាកត្តាធ្វើឲ្យអ្នកបញ្ហាលើលិង្គដែរ។
ប្រសិនអ្នកជួបប្រទះបញ្ហាដូចខាងលើនេះ ឈប់បារម្ភទៅ ត្រូវតាំងចិត្តឲ្យរីករាយជាមួយដៃគូ ហើយកុំព្យាយាមធ្វើតម្រាប់តាមវីដេអូសិចដែលលោកអ្នកធ្លាប់មើលឲ្យសោះ ព្រោះវាមិនមែនរឿងមិនល្អ សម្រាប់ការរួមភេទធម្មតារបស់មនុស្សទូទៅឡើយ។ ម្យ៉ាងទៀតត្រូវចងចាំថា មនុស្សស្រីអាចមានការឈឺចាប់ខ្លាំង ប្រសិនបើនាងទើបតែរួមភេទជាលើកដំបូងដែរនោះ ដូច្នេះអ្នកត្រូវធ្វើសកម្មភាពថ្មមៗ ពោរពេញដោយមនោសច្ចេតនា និងភាពផ្អែមល្ហែម៕
មតិយោបល់