ព័ត៌មានជាតិ

ជនជាតិឥស្លាមម្នាក់ទៀតហើយ ជាមុខសញ្ញាជួញដូរគ្រឿងញៀន៥កញ្ចប់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួន

ភ្នំពេញ: មុខសញ្ញាជួញដូរគ្រឿងញៀនជាជនជាតិឥស្លាមម្នាក់ ត្រូវបានកម្លាំងចំរុះរបស់គណៈ
បញ្ជាការឯកភាពខណ្ឌដង្កោឃាត់ខ្លួនបាន ជាមួយថ្នាំ៤កញ្ចប់តូច និង១កញ្ចប់ធំ កាលពីរវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២១៧ នៅមុខវត្តសំបួរមាស ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងលោក នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ អ៊ែល តាហ្វា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣៦ ភូមិទួលសង្កែ សង្កាតទួលសង្កែ ខណ្ឌឫស្សីកែវ។

បើតាមសម្ដីលោក នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោបានអោយដឹងថា មុនពេលកើតហេតុកម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចកើតហេតុខាងលើ រួចក៏ឃើញជនសង្ស័យជិះម៉ូតូម៉ាកធូដេ អត់មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងរបស់លោក បានឆែកក៏បានឃើញថ្នាំក្រាមសថ្លា ដែលជនសង្ស័យលាក់ទុក ក្នុងមួកសុវត្ថភាពជាកញ្ចប់ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងនាំយកមកធ្វើការសាកសួ រនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ក្រាមសថ្លា០១កញ្ចប់ធំ ក្រាមសថ្លា០៣កញ្ចប់ធំល្មម ក្រាមសថ្លា០២តូច ថងសំរាប់ច្រកថ្នាំញៀន និងក្រដាសអាលុយមីញូមមួយចំនួន កាបូបលាយក្រហមចំនួន០១ និងម៉ូតូម៉ាកហុងដាធូដេពណ៌ក្រហម គ្មានស្លាក់លេខ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

(សូមបញ្ជាក់ថា ករណីខាងលើសារព័ត៌មាន Post News ក៏បានធ្វើផ្សាយផ្ទាល់ពីកន្លែងកើតហេតុកាលពីយប់ម្សិលមិញផងដែរ នៅលើទំព័រហ្វេសប៊ុក Post News Media ឬ https://www.facebook.com/postnews.m/ )

មតិយោបល់