តារាសម្តែង Min Hyo Rin បានប្រកាសជាផ្លូវការថានាងនឹងចាកចេញពីផលិតកម្ម JYP Entertainment បន្ទាប់កុងត្រារបស់នាង នឹងផុតកំណត់នៅខែមីនា ឆ្នាំ២០១៧ ។
យោងតាមគេហទំព័រ koreaboo និង Star News ចុះផ្សាយនៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា Min Hyo Rin បានចូលជ្រកក្នុងផលិតកម្មខាងលើ កាលពីខែមីនា ឆ្នាំ២០១៤ តែក្រោយជ្រកបាន ៣ឆ្នាំនេះ នាងក៏បានប្រកាសចាកចេញតែម្តង។
Min Hyo Rin ដើមឡើយគ្រានតែជាសិក្ខកាម ចូលហ្វឹកហាត់ នៅផលិតកម្ម ខាងលើ មុននាងបង្ហាញខ្លួនជាតួសម្តែង ហើយក៏ច្បាមបានប្រជាប្រិយភាពខ្លាំងក្លា។ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញ នាងក៏បានសម្ព័ន្ធស្នេហា ជាមួយ Taeyang ក្រុម BIGBANG រយៈពេល ១ឆ្នាំ និង៥ខែ។
ដោយឡែកខាងផលិតកម្ម JYP Entertainment បានបង្ហាញសារថា បន្ទាប់ពីពិភាក្សា ជាមួយ Min Hyo Rin នាងបានសម្រេចចិត្ត ដោយមិនធ្វើកុត្រាបន្ត ជាមួយខាងផលិតកម្ម តែយើងនៅតែអបអរគ្នាទៅវិញទៅមួយ ក្នុងវិថីសិល្បៈដូចគ្នា៕
មតិយោបល់