ភ្នំពេញៈ អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង០០ នាទីព្រឹក លោកវីរៈសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឬស្សីកែវ ដឹកនាំបញ្ជាកម្លាំងនគរបាល និងប្រជាការពារ សហការជាមួយ គណៈបញ្ជាការឯកភាពសង្កាត់ ចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (តំបន់ផ្លូវរទេះភ្លើង)។
ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើដកហូត ទូរហ្គេម ចំនួន ០២ គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕
មតិយោបល់