ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាថា ការថែរក្សា ការពារ និងអភិវឌ្ឍបេតិកភណ្ឌគឺជាកិច្ចការគ្មានទីបញ្ចប់

ភ្នំពេញៈ ប្រធានអាជ្ញាធរជាតិអប្សរា លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីថ្លែងថា ការថែរក្សា ការពារ និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ជប់ និងមានការចូលរួមពីយើងទាំងអស់គ្នា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្ពានហាលប្រសាទអង្គវត្តជំហានទី២ ប្រវែង១០០ម៉ែត្រ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦នេះ លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា “ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបា នៅក្នុងវិស័យបេតិកភណ្ឌ បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ហើយក៏ទទួលបាននូសមិទ្ធិផលយ៉ាងច្រើនជាបន្តបន្ទាប់នាបេលកន្លងមក។

ជាក់ស្តែង បន្ទាប់ពីជោគជ័យដ៏ធំធេងក្នុងការចុះប្រសាទព្រះវិហារជាទីសក្ការៈ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨រួចមក ថ្មីៗនេះក៏បានខិតខំគៀងគរ ការគាំទ្រពីសហគមន៍អន្តរជាតិ សម្រាប់ការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយទៀត សម្រាប់រមណីយដ្ឋាប្រសាទព្រះវិហារ (ICC-ព្រះវិហារ) ដោយជោគជ័យដោយយកតាមគំរូនៃ (ICC-អង្គរ)។

កាលពីសម័យប្រជុំលើកដំបូងរបស់(ICC-ព្រះវិហារ) ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេងជាប្រវត្តិសាស្រ្ត ហើយតំបន់ប្រាសាទព្រះវិហារដែលពីមុនធ្លាប់ជាតំបន់ទំនាស់យោធានិងការទូត បច្ចុប្បន្នត្រូវបានកែប្រែជាតំបន់មានសន្តិភាព និងសហប្រតិបត្តការពេញេញ។ ហើយបច្ចុប្បន្នគម្រោងជួសជុល និងអភិរក្សប្រសាទមួយចំនួនកំពុងរៀបចំដំណើរការអនុវត្ត ដែលបង្ហាញឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀតសម្រាប់បេតិកភណ្ឌវប្បធម៌បន្ថែមពីលើមិទ្ធិផលជាច្រើនក្នុងក្របខ័ណ្ឌនៃ(ICC-អង្គរ)។

លោកបណ្ឌិតស ផាចារ្យបន្ថែមថា “ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺទាមទារនូវវកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំពីក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងការចូលរួមយ៉ាងសកម្មពីសំណាក់ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ពិសេសវិស័យឯកជននិងប្រជាជន។

ជាមួយគ្នានោះ លោកបានអំពាវដល់ប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិបន្តជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ទាំងបច្ចេកទេស ហិរញ្ញវវត្ថុ និងធនធានមនុស្ស ហើយក្រសួង ស្ថាប័នពាក់ព័ន្ធព្រមទាំងប្រជាពរដ្ឋត្រូវចូលរួមសហការគ្នាឱ្យបានល្អទៅតាមភារកិច្ចរៀងៗខ្លួន ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ពោលគឺដើម្បីយើងទាំងអស់គ្នា”។

គួរបញ្ជាក់ថា ការជួសជុលស្ពានហាលប្រសាទអង្គវត្តជំហានទី២នេះ បានទទួលហិរញ្ញប្បទាន អនុវត្តគម្រោងពីការរួមវិភាគទានរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរអប្សរា និងគ្រឹះស្ថានអប់រំ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយត្រូវបានអនុវត្តរួមគ្នាដោយមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា ដើម្បីការសិក្សាស្រាវជា្រវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសកលវិទ្យាល័យសូហ្វីយ៉ានិងអាជ្ញាធរជាតិអប្សរា៕

photo_2016-05-09_16-51-16photo_2016-05-09_16-51-14photo_2016-05-09_16-51-19

មតិយោបល់