ព័ត៌មានជាតិ

ខឹងប្រពន្ធមិនឲ្យរួមរ័ក ចាប់រំលោភកូនរហូតមានផ្ទៃពោះ៧ខែ

តាកែវៈ ស្ត្រីប្រពន្ធបានប្តឹងប៉ូលិសឱ្យចាប់ខ្លួនប្តីចុងចិត្តតិរច្ឆាន បន្ទាប់ពីបានដឹងថា ធ្វើសកម្មភាពលួងលោមកូនស្រីចុងរំលោភជាបន្តបន្ទាប់ រហូតមានផ្ទៃពោះជិតគ្រប់ខែរួចមកនោះ។

បុរសជាឪពុកចុងចិត្តតិរច្ឆានរំលោភកូនចុងដល់មានផ្ទៃពោះជិតគ្រប់ខែនេះត្រូវបាននគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៨ ឧសភា ២០១៦ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។

មន្ត្រីនគរបាលបានឲ្យPost News ដឹងថាជនសង្ស័យខាងលើឈ្មោះឯក រិទ្ធ អាយុ៣៥ឆ្នាំ ជាប្ដីចុង មានប្រពន្ធឈ្មោះជា មឿន អាយុ៤១ឆ្នាំ មានកូន៦នាក់ក្នុងបន្ទុក (កូនប្តីដើម៤ និងប្តីក្រោយ២) ហើយកូនស្រីដែលជនតិរិច្ឆាននេះរំលោភអាយុ១៥ឆ្នាំ (ជាកូនប្ដីដើម) ។

ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុបុរសជាឪពុកចុងរូបនេះបានចាប់រំលោភកូនស្រីដើមតាំងពី ក្នុងអំឡុងខែតុលា ឆ្នាំ២០១៥ មកម្លេះ ដោយរំលោភជាបន្តបន្ទាប់ ច្រើនលើកច្រើនសារ។ រហូតដល់ថ្ងៃទី៧ ឧសភា ២០១៦ ទើបកូនស្រីបាននិយាយរៀបរាប់ប្រាប់ម្ដាយខ្លួនថា គេមានផ្ទៃពោះដោយសារឪពុកលួងលោមរំលោភជាច្រើនលើកច្រើនសារ ដោយរំលោភរួចតែងតែនិយាយគំរាមសម្លាប់ចោល «បើហ៊ាននិយាយប្រាប់ម្ដាយ គឺគេសម្លាប់ចោលភ្លាម» ទើបនាងលាក់ទុករហូតមានផ្ទៃពោះជាង៧ខែមកហើយដោយមិនអាចលាក់លៀមបានទៀត ដោយសារពោះធំទៅហើយ ទើបនាងសម្រេចចិត្តប្រាប់ម្តាយឲ្យដឹងតែម្តង។

ប្រភពបន្តថា ចំណែកឪពុកតិរច្ឆាននេះនៅចំពោះមុខនគរបាល បានសារភាពថា រូបគេមិនបានចាប់រំលោភទេ គឺពេលរូបគេបបួលនាងៗ ក៏យល់ព្រមរហូត នៅពេលប្រពន្ធអត់នៅផ្ទះ គឺដេកជាមួយគ្នារហូត ។

បុរសរូបនេះបញ្ជាក់ថា មូលហេតុដែលគេរំលោភកូនស្រី គឺមកពីចង់រួមរ័កជាមួយប្រពន្ធម្តងៗ ប្រពន្ធតែងតែនិយាយថា មិនស្រួលខ្លួនរហូត។ ហើយចំពោះរឿងរំលោភកូនស្រីនេះ រូបគេក៏បានប្រាប់ប្រពន្ធដែរថា អញ់ដេកជាមួយកូន ហើយដាក់រហូតមានផ្ទៃពោះជាង៧ខែទៅហើយ ចង់ធ្វើអីអញ់ អញ់នឹងសម្លាប់ចោលម៉ាពូជ ។

ជនល្មោភកាមរូបនេះ ត្រូវបាននគរបាលកសាងសុំណុំរឿងបញ្ជូនទៅស្នងការខេត្តចាត់ការបន្តតាមច្បាប់៕

photo_2016-05-09_16-39-26

មតិយោបល់