ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ សាច់បបែលក្រៀម៣២.៥គីឡូក្រាម សារធាតុគីមី Borax ដែលហាមឃាត់ តាមដេប៉ូ ម៉ាត នៅកំពត

កំពតៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៨ លោក ពា សារី អនុប្រធានសាខាកាំកុងត្រូលខេត្តកំពត កែប រួមទាំងមន្ត្រី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកំពត ចុះត្រួតពិនិត្យទំនិញ និងបិតស្ទីកឃ័រអប់រំសុខភាព តាមដេប៉ូ ម៉ាត ផ្ទះលក់ទំនិញ និងធ្វើតេស្តរកសារធាតុគីមី Borax ដែលច្បាប់ហាមឃាត់ ដែលមានដាក់បន្ថែមលើបបែលក្រៀម នៅក្នុងផ្សារសាមគ្គី ខេត្តកំពត ។

ជាលទ្ធផល ដកហូតបានទំនិញខូចគុណភាព មួយចំនួនធំ និង សាច់បបែលក្រៀម សរុប ៣២.៥គ.ក. មានដាក់បន្ថែមសារធាតុគីមី Borax ដែលច្បាប់ហាមឃាត់ យកមករក្សាទុកនៅស្នាក់ការសាខា៕

មតិយោបល់