កណ្តាលៈ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៧នាក់ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នោះ ទី១ឈ្មោះ ញ៉ែម ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែករកា ឃុំព្រែករការ ស្រុកកណ្តាល ស្ទឹងកណ្តាល មុខរបរ ជួញដូរគ្រឿងញៀន ។ ទី២-ឈ្មោះ ខុម ទិត ហៅខាវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង មុខរបរជួញដូរគ្រឿងញៀន ។ ទី៣-ឈ្មោះ ឆិល ផានិត ហៅតាក់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពន់ចាន ឃុំព្រែកស្លែងស្រុកកណ្តាលស្ទឹង មុខរបរ ជួញដូរគ្រឿងញៀន ។ ទី៤-ឈ្មោះ កប ដា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរ អ្នកចម្រៀងអកកាដង់។ ៥-ឈ្មោះ ពៅ កតវេទី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង មុខរបរកសិករ។ អ្នកទាំង៥នាក់នេះ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹងឃាត់ខ្លួនកាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រីឯជនសង្ស័យទី៦មាន ឈ្មោះ រី ចាន់រិទ្ធ ហៅបឿក ភេទប្រុស អាយុ១៧ឆ្នាំ ជាព្រះសង្ឃ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ
ធានីភ្នំពេញ និងជនសង្ស័យទី៧ឈ្មោះ ហុង ចាន់មុន្នី ហៅតួ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរនាក់នេះ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនកាលវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើខ្នងប្រឡាយតាហោ ភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យាការ៕
https://youtu.be/XjC5s_Z5xhI
មតិយោបល់