ចិនៈ ប៉ូលិសក្នុងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនជនសង្ស័យជាង ៣០ នាក់ និងរឹបអូសយកបានឧបករណ៍ផលិតវត្ថុធាតុដើមគឿងញៀន និងថ្នាំញៀន ៩០០គីឡូក្រាម។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
កាលពីខែកក្កដាឆ្នាំ ២០១៥ ប៉ូលិសទីក្រុងគួយយ៉ាង ក្នុងខេត្ត Guizhou បានបើកការស៊ើបអង្កេត
ទ្រង់ទ្រាយធំមួយ លើក្រុមក្មេងទំនើងពាក់ព័ន្ធនឹងគ្រឿងញៀន ដោយចាប់ខ្លួនមេខ្លោងធំរបស់ពួកគេ គឺលោក Li ។
តាមអាជ្ញាធរប៉ូលិស បានឲ្យដឹងទៀតថា សមាជិកសំខាន់នៃក្រុមក្មេងម្នាក់ទៀត មានឈ្មោះថា Zhang បានរត់គេចខ្លួនបាត់ ដោយខាងប៉ូលិស ទើបតែចាប់ខ្លួនគាត់បាន នៅឯងមន្ទីរពិសោធន៍មួយ ដែលបានបង្កើតទ្បើងសម្រាប់ផលិតថ្នាំញៀន ដើម្បីលក់ទៅឲ្យឈ្មួញ នៅក្នុងប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ដែរថា លោក Zhang និងជនសង្ស័យ៣០នាក់ខាងលើ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងគួយយ៉ាង៕
មតិយោបល់