បាត់ដំបងៈ កាលពីវេលាម៉ោង ៦និង១៨នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីកូនដេកយល់សប្តិឃើញខ្មោច លានអណ្ដាតក្រោកឡើងទាញកាំបិតកាប់ខ្មោច តែមិនមែនជាខ្មោចបែរជាឪពុកម្ដាយទៅវិញ ហេតុការណ៍នេះកើតឡើងត្រង់ចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន ខេត្តបាត់ដំបង។
ជនល្មើសឈ្មោះ លុយ សុធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានប្រើកាំបិតកាប់ទៅលើ
១/ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ជាឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាល ។
២/ឈ្មោះ ស៊ុន ភាន ភេទស្រី អាយុ ៦២ឆ្នាំ (ជាម្ដាយបង្កើត) រងរបួសស្រាល ។
មូលហេតុ៖ ដេកយល់សប្តិឃើញខ្មោចលានអណ្ដាត និងមានជំងឺប្រសសៃរប្រសាទ ធ្លាប់រករឿងដេញកាប់ឪពុកម្ដាយ បងប្អូនច្រើនដងមកហើយ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
សូមបញ្ជាក់៖ ជនល្មើសត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៨និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ៕
មតិយោបល់