ព័ត៌មានជាតិ

គ្រឿងញៀន១៨កញ្ចប់ និងមុខសញ្ញាជួញដូរ០២នាក់បងប្អូនបង្កើត ត្រូវសមត្ថកិច្ចចាប់បាននៅស្រុកស្អាង

កណ្តាល: នគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបាន០២នាក់ គ្រឿងញៀន១៨កញ្ចប់ធំនិងតូច និងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុច ភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំ០៣នាក់ ទី១- ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្នភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ទី២-ឈ្មោះ សឿន សំភាស់ ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ សឿន បុល ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅភូមិ ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំង៣ ជាបងប្អួនបង្កើត។

សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៍ស សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះធំ២កញ្ចប់ មធ្យម១០កញ្ចប់ តូច០៦ កញ្ចប់
២-ទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាកណូគាអ៊ិនចុចពិល
៣-កាំបិតបុ័ងតោ ចំនួន០១ និងឧបករណ៍វិចខ្ចប់ ប្រើប្រាស់មួយចំនួន

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែ កុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពី លោក ស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរ:សេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ សុខ ប៊ុនធឿន បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៩កញ្ចប់ (ធំ២ កញ្ចប់ មធ្យម១កញ្ចប់ តូច៦កញ្ចប់)។

បន្ទាប់មកសមត្ថកិច្ចនគរបាល បន្តធ្វើត្រួតពិនិត្យ ឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន៩កញ្ចប់មធ្យម ស្ថិតនៅក្រោយផ្ទះ របស់ឈ្មោះ សឿន សំភាស់ ភេទប្រុស អាយុ២៥ឆ្នាំ បន្ថែមទៀត។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់