ព័ត៌មានជាតិ

បុរសម្នាក់រងរបួសបាក់ជើងបន្ទាប់ពីត្រូវរថយន្តបុក

កោះកុង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលេជាតិបានឲ្យដឹងថា បុរសជាអ្នកបើកម៉ូតូម្នាក់បានរងការបាក់ដៃជើងខាងស្តាំរងរបួសធ្ងន់ខណ:ជិះម៉ូតូបុកជាមួយរថយន្តដែលបើកមិនប្រកាន់ស្តាំកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទីនៅចំណុចភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ក្នុងដំណើរបញ្ជៀសទិសគ្នាបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។

តាមរបាយការណ៍បានឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះលាង រិន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ទីលំនៅមិនទាន់ដឹងច្បាស់បើកបរម៉ូតូម៉ាកវ៉េវពណ៌សគ្មានស្លាលេខបើកបរពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បុកជាមួយរថយន្តបណ្តាលឲ្យរងរបួសបាក់ដៃខាងស្តាំនិងជើងខាងស្តាំ(របួសធ្ងន់)។

បើកបររថយន្តឈ្មោះម៉ៅបញ្ញាភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរបើកបរឡានដឹកដីបើករថយន្ដម៉ាកហ៊ីនយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភព3D-4056ទិសដៅពីកើតទៅលិច(មិនមានរងរបួស)មូលហេតុបើកបររថយន្តមិនប្រកាន់ស្តាំ។

បច្ចុប្បន្នរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរង់ចាំដោះស្រាយ៕

 

មតិយោបល់