ព័ត៌មានជាតិ

Update: ករណីបាញ់សម្លាប់ បង្កដោយម្ចាស់រថយន្តស្លាកលេខខេមរៈភូមិន្ទ

កំពង់ស្ពឺ: សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនបង្ករដែលបាញ់ប្រហារទៅលើបរទេះដឹកឈើត្រូវបានគេស្គាល់មានឈ្មោះ រ៉េត ជិះរថយន្តកាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខខេមរ:ភូមិន្ទ បើករត់គេចខ្លួនក្រោយពេលបាញ់រួចហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យផងដែរ ។

សូមរលឹកថា អ្នកបរទេះគោម្នាក់បានស្លាប់ និងប្អូនប្រុសម្នាក់ទៀតស្ទើរផុតជីវិត ដោយសារក្រុមខ្មាន់កាំភ្លើងបាញ់ប្រហារប្រមាណ២ទៅ៣គ្រាប់ កាលពីវេលាម៉ោង០៨និង៤២នាទី យប់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ ក្នុងក្រុមហ៊ុន HLH ដាំពោត និងអំពៅ ខាងលិចស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់មានឈ្មាះ រ៉េត រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង បរទេះគោដឹងឈើមូល(ដុល) និងប្អូនប្រុសម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់៕

មតិយោបល់