ពោធិ៍សាត់: ករណីសមត្ថកិច្ចតាមប្រមាញ់បានបុរសលោភកាមម្នាក់ ចាប់រំលោភស្រ្តីម្នាក់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកត្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកត្រគរ ខេត្តពោធិ៍សាត់ បានចាប់រំលោភជនរងគ្រោះឈ្មោះ សឹម វណ្ណា អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងកាលពីវេលាម៉ោង៨និង៤៣នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការស៊ើបអង្កេតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
បច្ចុប្បន្ន បន្ទាប់ពីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកត្រគរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ចែងតាមនិតីវិធីច្បាប់៕

មតិយោបល់