ព័ត៌មានជាតិ

សំណល់ថ្នាំសំលាប់សត្វល្អិតនៅក្នុងផ្កាខ្ទឹម ត្រូវមន្ត្រីជំនាញរកឃើញ និងធ្វើការកម្ទេចចោល

ភ្នំពេញៈ នៅថ្ងៃទី ១០ ខែកមរា ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និង សាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឬស្សី ចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងករណីនេះមន្ត្រីជំនាញបានយកគំរូ ២៤គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។

ជាលទ្ធផលរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិតនៅក្នុងផ្កាខ្ទឹម ចំនួន១.៨គីឡូក្រាម៕

មតិយោបល់