ព័ត៌មានជាតិ

សាហាវមែន! ចូលប្លន់រឹតក សម្លាប់ដល់ក្នុងផ្ទះ

ភ្នំពេញ: កម្មការិនីរោងចក្រម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែជនមិនស្គាល់មុខ បានធ្វើសកម្មភាពរឹតក សម្លាប់ប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ខ្លួន។

ករណីឃាតកម្មនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រំ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ពៅ សុភក្តិ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ប្អូនស្រី អាយុ២ឆ្នាំម្នាក់ ដោយឪពុ កម្តាយ ចេញទៅធ្វើការខាងក្រៅអស់ ហើយក្មេងស្រីនោះក៏រត់ស្រែកយំចេញមកខាងក្រៅផ្ទះ ក៏មានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យទៅលើសពរបស់ស្ត្រីរងគ្រោះបានឃើញថា ស្លាប់ដោយសារតែជនដៃដល់ បានប្រើខ្សែរឹតក សម្លាប់ប្លន់យកទូរសព្ទដៃចំនួន២គ្រឿ ងនិង កងដៃចំនួន១ផងដែរ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់