ញ៉ូដេលី៖ ប្រទេសឥណ្ឌា និងជប៉ុនបានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងទូរគមនាគមន៍ ដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនាកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ទៅកាន់ក្រុងញ៉ូដេលី។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានជួបពិភាក្សាជាមួយនឹងលោក អាបេ កាលពីថ្ងៃសៅរ៍ និងបាននិយាយថា ប្រទេសឥណ្ឌាត្រូវបានចាត់វិធានការដើម្បីសម្រួលដល់ការតំណភ្ជាប់របស់ប្រទេសជប៉ុនជាមួយនឹងការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។ លោកបានបន្តទៀតថា ប្រទេសឥណ្ឌាក៏បានពិភាក្សាជាមួយនឹងប្រទេសជប៉ុនទៅលើលទ្ធភាពនៃការទិញយន្តហោះ ហើយក៏កំពុងបង្កើនសហប្រតិបត្តិការទៅលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់រវាងប្រទេសទាំងពីរផងដែរ។
នៅថ្ងៃសៅរ៍កន្លងទៅនេះ លោក Singh បានថ្លែងថា « ការចរចា របស់យើង ឆ្ពោះទៅរក កិច្ចព្រមព្រៀង មួយសម្រាប់ កិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ ប្រកបដោយសន្តិភាព នៃថាមពល នុយក្លេអ៊ែរ មួយដែលបានកើនសន្ទុះនៅក្នុងប៉ុន្មាន ខែចុងក្រោយនេះ »។ ការលក់ឧបករណ៍ នុយក្លេអ៊ែររបស់ជប៉ុន និងបច្ចេកវិទ្យាប្រទេសឥណ្ឌា ត្រូវបា រំខាន ដោយភាពប្រែប្រួល នៅក្នុងប្រទេសជប៉ុន ក្នុងរយៈការធ្វើសាកល្បង ម៉ាស់អាតូម របស់ប្រទេសឥណ្ឌា ការបដិសេធ និង ចុះហត្ថលេខាលើសន្ធិសញ្ញា មិនរីកសាយអាវុធប្រល័យលោកនុយក្លេអ៊ែរ។
ប្រទេសជប៉ុន បានយល់ព្រម ផ្តល់ប្រាក់កម្ចី ១១៣លានដុល្លារអាមេរិក សម្រាប់ការកសាងឡើងវិញ នៅក្នុតំបន់ភាគខាងជើងនៃឥណ្ឌា ដែលបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់កាលពីឆ្នាំមុន។ ក្នុងនោះទឹកប្រាក់ ១៤,៦លានដុល្លារអាមេរិកសម្រាប់ មន្ទីរពេទ្យកុមារ មួយនៅភាគខាងត្បូង៕
មតិយោបល់