ព័ត៌មានជាតិ

គាស់បន្ទប់ជួលគេលួចទ្រព្យសម្បត្តិ មិនសម្រេចពលរដ្ឋឡោមពទ្ធ័ចាប់បាន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានម្ចាស់ផ្ទះជួលឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណ:ដែលជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាពគាស់បន្ទប់ប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់គេមកទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ ២៥សេ បន្ទប់លេខ១៦ ផ្លូវ២៥១ ក្រុមទី៤២ ភូមិ១៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ឆាយ ជឿន ហៅសេង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាងភ្លើងនិងទឹក ស្នាក់នៅផ្ទះជួល លេខ២៥សេ បន្ទប់ជួលលេខ១៨ ផ្លូវ២៥១ ក្រុមទី៤២ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងជនសង្ស័យទី២ឈ្មោះ យឹម ចាន់វណ្ណ: ហៅណាក់ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងភ្លើង និងទឹក ស្នាក់នៅជាមួយជនសង្ស័យខាងលើ។ ដកហូតបាន ទុរវីសដងជ័រពណ៌លឿង១ដើម,មេសោចិន ពណ៌ខ្មៅ១ មានស្នាមគាស់បំបែកគ្រាប់,ទូរសព្ទដៃមួយម៉ាកណូគា ៣១០ ពណ៌ខ្មៅ ស៊ីមពីរ និងកូនសោរម៉ូតូចំនួន១។

ចំណែកជនរងគ្រោះមានឈ្មោះ នូវ កល្យាណ ហៅយ៉ា ភេទស្រី អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០យប់ ជនរងគ្រោះ បានចាក់សោបន្ទប់ និងបិទភ្លើង រួចចេញទៅដើរលេងជាមួយបងប្រុស ឈ្មោះរ័ត្ន ហូបអាហារនៅខាងក្រៅ រហូតដល់ម៉ោងប្រហែលកើតហេតុ ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ពេលមកដល់បន្ទប់ក៏ឃើញភ្លើងខាងក្នុងបន្ទប់បើកហើយទ្វារបន្ទប់ របើក ពេលនោះជនរងគ្រោះក៏បានឃើញជនសង្ស័យទាំង២នាក់ កំពុងរើកកាយក្នុងបន្ទប់របស់ខ្លួន ភ្លាមនោះជនរងគ្រោះក៏បានហៅម្ចាស់ផ្ទះជួលឲ្យមកជួយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ចាត់ការតាមផ្លូវច្បាប់តែម្ដង៕

មតិយោបល់