ព័ត៌មានជាតិ

វាំងននខ្មៅការបាញ់ប្រហារលើអ្នកបើកគោយន្តស្លាប់និងរបួសនោះ ជនដៃដល់ជាប្រធានសន្តិសុខក្រុមហ៊ុន HLH.1

កំពង់ស្ពឺ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលពាក់ពន្ធ័នឹងរឿង បាញ់សម្លាប់អ្នកបើកគោយន្តដឹកឈើដុល បណ្តាលឲ្យម្នាក់ស្លាប់ និងរបួសម្នាក់នៅស្រុកឱរ៉ាល់ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

សាក្សីឈ្មោះ ក្លែប ងូយ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុ ថាមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ផ្ទែមេឃ ដោយជិះគ្នា២ទៅ៣នាក់ ហើយជាសន្តិសុខរបស់ក្រុមហ៊ុន HLH បានទៅឃាត់គោយន្ត ដឹកឈើដុល។

ដោយមានការចង្អុលបង្ហាញពីសាក្សី ដូច្នោះ កម្លាំងអាវុធហត្ថ និងនគរបាល បានឃាត់ខ្លួនជនសង្ស័យជាសន្តិសុខចំនួន៣នាក់ និងប្រពន្ធសន្តិសុខម្នាក់ រួមដំណើរជាមួយគ្នា ក្នុងនោះទី១មានឈ្មោះ លោក អនុសេនីយ៍ឯក ឈន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅអង្គភាពវរ:ការពារអង្គរក្សកងពលE70 បច្ចុប្បន្នជាប្រធានសន្តិសុខ
HLH មានទីលំនៅផ្ទះលេខ៦៦ផ្លូវ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ទី២ឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអនុប្រធាន
សន្តិសុខ ក្រុមហ៊ុន HLH មានទីលំនៅផ្ទះលេខ៣៧៥ ក្រុម៦ ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ទី៣ឈ្មោះ ដួង ពៅ ភេទប្រុស
អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន HLH មានទីលំនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះ ជេង ចំប៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ពេលដែលកម្លាំងអាវុធហត្ថ និង នគរបាលធ្វើការសាកសួរជនទាំង៤នាក់ រួចក៏
មានការ អនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ៤នាក់ និងក្នុងរថយន្តចំនួន២គ្រឿងទៀត ដកហូតបានសម្ភារ: និងវត្ថុតាងរួមមាន ខោប៉ារ៉ាក្រឡាធំ២ និងអាវ
ក្រឡាធំ៤,ផាវគ្រាប់បែក៦កញ្ចប់រាយ ១២គ្រាប់, គ្រាប់កង់៨១គ្រាប់, គ្រាប់កាំភ្លើងប៉េអាកុល៣គ្រាប់, គ្រាប់កាំភ្លើងk54 ចំនួន១០គ្រាប់, គ្រាប់រ៉ូឡូធុន តូច៨៥គ្រាប់, ខ្នោះដៃ១,ខ្ទុះសៀ១, -ស្រោមកាំភ្លើងខ្លី១, ខ្សែរក្រវ៉ាត់១, ពូថៅដៃ១,កាំភ្លើងខ្យល់ច្នៃ១, ស្លាកលេខ ខេមរភូមិន្ទ១គូ, ទូរសព្ទដៃ១គ្រឿង, អាវយឺត១, ម៉ាវេន ម៉ាស៊ីន១, រថយន្តចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ខាងលើ រួមទាំងវត្ថុតាងសម្ភារ: ទាំងអស់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យ ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់