ព័ត៌មានជាតិ

លួចម៉ូតូពីខេត្តព្រៃវែង មកចាប់បាននៅភ្នំពេញ​

ព្រៃវែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីម៉ោង១២និង៣០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះពេទ្យឯកជន ភូមិវាំង ឃុំជីហ៊ុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ាង ហ៊ាន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខកសិករ មានទីលំនៅផ្ទះលេខគ្មាន ភូមិឫស្សីសាញ់ ឃុំជីហ៊ុច ស្រុកមេសាង ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ ថា រិទ្ធី ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងកើងហេតុខាងលើ ខ្លួនបានទុកម៉ូតូម៉ាកគុបជ្រុង៧០ ពណ៌ខៀវ ពាក់ស្លាកលេខចាស់ ភ្នំពេញ ថ8479 នៅចំណុចមុខផ្ទះពេទ្យឯកជន ដោយពុំបានដកសោ ហើយដើរចូលទៅក្នុងប្រមាណ១០នាទី ចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង។ លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែល មន្រ្តីនគរបាលស្រុកមេសាង បានឃាត់ជនសង្ស័យ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ1 ភូមិដើមស្លែង សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតបានម៉ូតូមកវិញផងដែរ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ នឹងម៉ូតូ ត្រូវបានបញ្ជូនទៅអធិការនគរបាលស្រុកមេសាង ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-11-06_11-00-47

photo_2016-11-06_11-00-44

មតិយោបល់