ព័ត៌មានជាតិ

មន្ត្រីនគរបាលអះអាងថាបុរសជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់ មិនស្ថិតនៅអង្គភាព«ង៧០»

(កំពង់ស្ពឺ)៖ មន្រ្តីនគរបាលខេត្តកំពង់ស្ពឺបាននិយាយថា បុរសវ័យ៣៧ឆា្នំ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ 

លោក អុក សុផលស្នងការរងខេត្តកំពង់ស្ពឺបានថ្លែងថា ព្រះរាជអាជ្ញាបានចោទប្រកាន់បុរសម្នាក់ឈ្នោះថ្លាង សុភី អាយុ៣៧ឆ្នាំ ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតថ្នាំញៀនម៉ាទឹកក១៥កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង នៅពេលដែលជនសង្ស័យបានកំពុងចាក់សាំង។
លោកបានបន្តថាជនសង្ស័យមិនមែនជាមន្ត្រីយោធានៅអង្គភាព «ង៧០» ហើយជនសង្ស័យបានពាក់ឯកសណ្ឋាន «ង៧០» នេះបានមកពីមិត្តរបស់ខ្លួនហើយខ្លួនស្លៀកពាក់ឯកសណ្ឋាននេះដើម្បីគេចវេសពីការតាមរបស់សមត្ថកិច។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កលាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថ្លាង សុភី អាយុ៣៧ឆ្នាំ ហើយបានដកហូតបានថ្នាំញៀនម៉ាទឹកក១៥កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង។

  

មតិយោបល់