ព័ត៌មានជាតិ

ដេកស្លាប់ផ្គាប់មុខ ដោយដាច់ឆ្អឹងកពីក្រោយ ក្បែរគុម្ភឬស្សី នៅត្បូងឃ្មុំ សង្ស័យគំនុំ

ត្បូងឃ្មុំ: យោងតាមរបាយការណ៍ពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ថា ក្មេងប្រុស វី សុខា អាយុ១៤ ជនជាតិខ្មែរ បានបាត់ពីផ្ទះជិត១ម៉ោង កម្លាំងនគរបាលប៉ុស្តិ៍ទន្លូង ក៍រុកព្រៃរកឃើញ សាកសព ដេកផ្គាប់មុខមានស្នាមដាច់ឆ្អឹងកពីក្រោយ ក្បែរកុម្ភឬស្សី ខណៈកាំបិតខ្វែវមួយ មានស្នាមឈាមប្រលាក់លើមុខកាំបិត ឃា្លតពីសាកសពបចម្ងាយជាង៤ម៉ែត្រ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជា្រវស៊ើបអង្កេត ចំណែកសព ក្រោយធ្វើការកោសល្យវិច្ឆ័យរួច ត្រូវបានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-10_09-24-55 photo_2016-05-10_09-24-54 (2)
photo_2016-05-10_09-24-52 photo_2016-05-10_09-24-51

មតិយោបល់