ព័ត៌មានជាតិ

ចាប់បាន ៣នាក់ ជាមួយគ្រឿងញៀន១កញ្ចប់ នៅខេត្តក្រចះ

ក្រចះ: កម្លាំងនគរបាលក្រុងក្រចេះ បង្ក្រាបឃាត់ខ្លួនបានសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចមុខសាលារៀនកន្ទ្រីង ស្ថិតក្នុងភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាច។

ជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ខ្លួនបានមាន៖
១-ឈ្មោះ យស់ រតនា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអូរប្ញស្សី១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ។
២-ឈ្មោះ ឡុង ស៊ាងហាប់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
៣-ឈ្មោះ យ៉ាន់ ឌីណា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
វត្ថុតាង សមត្ថកិច្ចដកហូតបានរួមមាន ម៉្សៅក្រាម ចំនួន ១កញ្ចប់តូច និងឧបករណ៍សំរាប់គ្រឿងញៀន មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុង ដែលចាប់បាន ត្រូវរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ៕

photo_2016-05-10_09-39-29 photo_2016-05-10_09-39-27 (2) photo_2016-05-10_09-39-28 photo_2016-05-10_09-39-27

 

មតិយោបល់