ព័ត៌មានជាតិ

អ៊ុត​មើល​ទាំងអស់គ្នា​ថា Bayern Munich មិន​ធ្វើ​កុង​ត្រា​ជាមួយនឹង Thiago Alcantara ឬក៏​យ៉ាងណា​?

​នាយក​គ្រប់គ្រង​របស់ ក្លិប Bayern Munich លោក Matthias Sammer បានបញ្ជាក់​ថា ម្ចាស់ ពានរង្វាន់ Champions League មិន​បាន​ចុះ​កុងត្រា​ជាមួយនឹង​កីឡាករ Thiago Alcantara របស់ Bacelona ឡើយ​។​
​កាលពី​ព្រឹក​ថ្ងៃទី ១៤ កន្លង​ទៅ​ន​នេះដែរ ភ្នាក់ងារ​សារព័ត៌មាន​ជាច្រើន នៅក្នុ្ង​ប្រទេស​អេ​ស្ប៉ា​ញ បានបញ្ចប់ និង​សួរ​អំពី​ការធ្វើ​កុងត្រា​ផ្ទេរ​កីឡាករ Thiago ។​
​ពួកគេ​បាន​អះអាង​យ៉ាង​មុតមាំ​ថា Bayern Munich នឹង​ធ្វើ​សេចក្តីប្រកាស​នៅ​ដើម​សប្តាហ៍​ក្រោយ (​ប្រហែល​ជា​ព្រឹក​ថ្ងៃ​ចន្ទ​) ។​

​ទោះបីជា​យ៉ាងនេះក្តី គេ​សង្កត់ធ្ងន់ថា លោក Matthias Sammer កំពុង​រៀបចំ​ព័ត៌មាន​ដោយ​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ជា​លក្ខណៈ​សម្ងាត់​។ ដូច្នេះ​គាត់​នឹង​មិន​ឆ្លើយ​សំនួរ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​របស់​ក្លិប Bayern Munich នោះឡើយ​។​
​គ្មាន​ការបន្ថែម​លើ​ការផ្ទេរ​កីឡាករ Thiago នេះ​បើ​តាម​របាយការណ៍​របស់លោក Sammer ដែល​ទាក់ទិន​នឹង​គ្រូបង្វឹក Pep Guardiola​។ ក្នុងករណី​នេះ​ដែរ លោក Sammer បាន​និយាយថា វា​គឺជា​ការ​ឆាប់​ពេក​ហើយ ក្នុងការ​ធ្វើ​សេចក្តីអធិប្បាយ នៃ Pep Guardiola ខ្ញុំ​តែងតែ​ប្រយ័ត្នប្រយែង​អ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​លើ​គាត់​ដែរ នឹង​សង្ឈឹមថា គាត់​នឹង​ជួយ​ឲ្យ Bayern Munich ទទួលបាន​ជោគជ័យ​បន្ថែមទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Thiago_zpsd12d0ea4.jpg
ទស្សនាវីដេអូឃ្លិប​ស្ទីលលេងរបស់ Thiago ដូចខាងក្រោមនេះ ៖

មតិយោបល់