ព័ត៌មានជាតិ

បាត់ខ្លួនម្នាក់ទៀតហើយ! ចេញពីសាលា មិនដឹងបាត់ទៅណា អស់រយៈពេល៣ថ្ងៃ

ភ្នំពេញ: បុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍ បន្ទាប់ពីបាត់កូនស្រី អស់រយ:ពេល៣ថ្ងៃមកហើយ រកមិនឃើញ ខណ:ចេញពីសាលារៀនខលទៅក៏មិនចូល។

សូមបញ្ជាក់ថាសិស្សស្រីម្នាក់ បានបាត់ខ្លួនកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យលុះរហូតដល់វេលាម៉ោង១០និង២០នាទី ទើបឪពុកបានកាន់រួបថតមកប៉ុស្តិ៍នគរបាលចោមចៅ សុំការអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីដែលបានបាត់ខ្លួននោះ ឈ្មោះ ចាន់ ឆវិន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាសិស្ស នៅសាលាកូរ៉េតូតូ ម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានឪពុកឈ្មោះ អូន ចាន់ អាយុ៥២ឆ្នាំ ស្នាក់នៅភូមិចម្ការតែ ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមការៀបរាប់ពីបងស្រី នារីដែលបាត់ខ្លួន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ នៅវេលាម៉ោងប្រហែល៨ ប្អូនរបស់គាត់បានចាកចេញពីសាលារៀន ដោយមិនដឹងថាទៅណា ខលទៅក៏មិនចូល ទើបនាំគ្នាឆោឡោតាមរកគ្រប់ទីកន្លែង។ លុះមកដល់ព្រឹកថ្ងៃទី១១កុម្ភ: ទើបនាំគ្នាកាន់រូបថត មកកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍។

ដូចនេះហើយ បើបងប្អួនបានឃើញដូចមនុស្សស្រី ដែលមានភិនភាគខាងលើ សូមទាក់ទងតាមរយ:លេខទូរស័ព្ទ ០១៥ ៤៣៧ ៥៧៩ សូមអគុណ៕

មតិយោបល់