ព័ត៌មានជាតិ

លេងកីឡាដើម្បីសុខភាពសោះ បែរជាមានគំនុំដល់ថ្នាក់បង្ហូរឈាម

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួន សិស្សសាលា៣នាក់ ខណៈ២នាក់ទៀតរត់រួច ពីបទហិង្សាដោយចេតនា បណ្តាលមកពីទំនាស់ដោយសារការលេងបាល់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថៃ្ងទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវជាតិ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សន សំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យត្រពាំងត្នោត នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនបានទី១-ឈ្មោះ សែម សុផាន់វឌ្ឍនា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាឯកជន នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ម៉ឹង ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យហ៊ុនសែនអង្គស្នួល ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ជ័យ ចន្ទ័រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវិទ្យាល័យហ៊ុនសែនអង្គស្នួល ស្នាក់នៅភូមិក្រឡឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យរួចគេងខ្លួនមានឈ្មោះ សាង ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១F វិទ្យាល័យហ៊ុនសែនអង្គស្នួល ស្នាក់នៅភូមិត្រពាំងសុក្រ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ និងឈ្មោះ ពាញ កាលីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១J វិទ្យាល័យហ៊ុនសែនអង្គស្នួល ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ហេតុការខាងលើកើតឡើង ខណៈជនរងគ្រោះកំពុងជិះរថយន្តកូរ៉េ ចេញពីកន្លែងប្រកួតបាល់សាលាស្រុក ឆ្ពោះទៅផ្ទះ ជនល្មើសក៏ជិះម៉ូតូដេញតាម លុះដល់កន្លែងកើតហេតុជនសង្ស័យ
នាំគ្នា យកដុំថ្មគុបលើជនរងគ្រោះ បណ្តាលអោយរងរបួស បែកក្បាលខាងក្រោយដេរ០១ថ្នេរ។ រីឯវត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន០២គ្រឿង MSX ពណ៌ក្រហមមួយគ្រឿង និងសង់សេ០១៥ពណ៌ខ្មៅ គ្មានផ្លាកលេខទាំង២។

តាមចម្លើយរបស់ជនសង្ស័យ ទាំងបីនាក់ខាងលើបានសារភាពថាពួកខ្លួនបានគប់ទៅលើជនរងគ្រោះ ដោយមានគំនុំកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលលេងបាល់នៅវិទ្យាល័យត្រពាំងត្នោត។ បច្ចុប្បន្នចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ជនរងគ្រោះ

មតិយោបល់