Post News Media ព័ត៌មានជាតិ មុខសញ្ញាប្រុស...

មុខសញ្ញាប្រុសស្រី ស្ទាក់ប្លន់ ៤នាក់ ត្រូវសមត្ថកិច្ចចាប់បាន ២នាក់ហើយ

កំពង់ស្ពឺ: មុខសញ្ញាជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំរោងទង ធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង១ រសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីស្ទាក់វាយប្លន់យកម៉ូតូ ១គ្រឿង។

លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង ប្រាប់ថា មុខសញ្ញាទាំង២នាក់ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោ: មុត ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ សុខ អាទិត្យ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលពាក់ព័ន្ធករណីស្ទាក់វាយយកម៉ូតូ១គ្រឿង ម៉ាកស៊ូមឺអិច ពណ៍ខៀវ សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ ជារបស់ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្រាំងចចាប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ គឺឡូម៉ែត្រ(៤២-៤៣) ស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ។

លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា ឈានដល់ការឃាត់ខ្លួនហើយជនសង្ស័យទាំង ២នាក់ខាងលើបានឆ្លើយសារភាពថាក្រុមខ្លួនមានបក្សពួក៤នាក់ មានប្រុស៣នាក់ ស្រីម្នាក់ ហើយឈ្មោះ ណុប ប្រុស អាយុប្រហែល២០ឆ្នាំជាងនៅម្ដុំភ្នំជាលមិនស្គាលភូមិ-ឃុំ និងឈ្មោះ ម៉ី ភេទស្រី អាយុប្រហែល២០ឆ្នាំ មិនស្គាល់ទីលំនៅបានជិះម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។

ករណីនេះជំនាញកំពុងធើ្វការស្រាវជ្រាវ កសាងសំនុំរឿងចាត់ការតាមនិតិវិធី៕