ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រី”កំណត់ហេតុនាងនាថ” និងកីឡាករភ្នំពេញក្រោន អោបថើបគ្នាដូចប្ដីប្រពន្ធ

ក្នុងពិធីប្រកាសរឿង«សរសរកន្លោង»របស់ផលិតកម្មឥន្ទ្រីនិមិត្ត កាលពីយប់ថ្ងៃទី១១ កុម្ភៈ តារាសម្ដែងចាប់ផ្ដើមឡើងកូដនាងណាតាហ្សា ដែលជាកូនកាត់ខ្មែរឥស្លាម និងជាតួអង្គក្នុងរឿង«កំណត់ហេតុនាងនាថ» បានបង្ហាញសម្មភាពផ្អែមល្ហែមតែម្ដងដូចប្ដីប្រពន្ធជាមួយកីឡាករជនជាតិអាហ្វ្រិកខាងត្បូង ក្នុងក្រុមបាល់ទាត់ភ្នំពេញក្រោន។ នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែអាចចាត់ទុកថាជាការបង្អួតស្នេហ៍ស៊ីជម្រៅជាសាធារណៈ បន្ទាប់ពីអ្នកទាំងពីរប្រកាសថាស្រឡាញ់គ្នា។

ក្នុងឱកាសបណ្ដើរគ្នានាយប់នេះកញ្ញាណាតាហ្សា បានឡើងបកស្រាយបទចម្រៀង«ពីរនាក់បានហើយ» ដោយនាង និងកីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ សេន ប៊ុយសេន មិនត្រឹមតែកាន់ដៃគ្នាបង្ហាញភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរក៏អោបថើបគ្នាស្របនឹងបទចម្រៀងនោះផងដែរ។ នាងបានប្រកាសថារវាងនាង និងគូស្នេហ៍លែងមានអ្វីលាក់បាំងទៀតហើយ បើទោះជានាង និងកីឡាករភ្នំពេញក្រោនរូបនេះ អត់ទាន់ពិធីណាមួយជាមួយគ្នាដើម្បីប្រាកដពីចំណងស្នេហ៍។ នាងថាលោកប៊ុយសេន ស្រឡាញ់នាងក្រោយពេលនាងទៅទស្សនាបាល់ទាត់ ហើយបានថតរូបជាមួយគ្នា ហើយបើទោះជាលោក មិនទាន់មានការដឹកនាំចាស់ទុំអោយសួរនាំតាមប្រពៃណីឥស្លាមរបស់សហគមន៍នាងក៏ដោយ ប៉ុន្តែគ្រួសារខាងប្រុសសុទ្ធតែបានទទួលស្គាល់។ នាងថារវាងខ្លួន និងសង្សារ បើទោះជាកាន់សាសនាផ្សេងគ្នា ដោយម្នាក់កាន់សាសនាឥស្លាម ហើយម្នាក់កាន់សាសនាគ្រឹះ តែមិនមានបញ្ហាណាមួយដែលរាំងស្ទះនោះទេ ទើបធ្វើអោយលោក និងនាងហ៊ានបើកចំហរ ហើយអាចនិយាយបានថាជិតស្និទ្ធ និងផ្អែមល្ហែមមិនខុសពីប្ដីប្រពន្ធមួយចំនួន។

គួរបញ្ជាក់តារាសម្ដែងកូនខ្មែរឥស្លាម នាងណាតាហ្សា មិនត្រូវបានជ្រើសអោយសម្ដែងក្នុងរឿង«សរសរកន្លោង»របស់ផលិតកម្មឥន្ទ្រានិមិត្តនោះទេ ដោយសារតែនាងជាប់រវល់ថតរឿងផ្សេងមិនមានពេល។ យ៉ាងណាមិញនាងបានសម្ដែងការសោកស្ដាយ ដោយសារតែរឿង«កំណត់ហេតុនាងនាថ» បានធ្វើអោយនាងកំរើកមិនគួរអោយជឿក្រោយការសម្ដែងចប់ ព្រោះតែស្នាដៃផលិតកររបស់ផលិតកម្មនេះ៕

https://www.youtube.com/watch?v=hwHzz8hobiI

មតិយោបល់