ព័ត៌មានជាតិ

Update៖ រន្ធត់! បុរសម្នាក់បុកដើមអំពិលទឹកស្លាប់ភ្លាមៗ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: លោកអធិការរងស្រុកអូរជ្រៅ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយបុរសម្នាក់នើករថយន្តធ្លាក់ផ្លូវបុកនិងដើមអំពិលទឹក ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបាបឲនកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលភ្លើងលេខ១៧០ -១៧១ ក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តថា ជនរងគ្រោះឈ្មោះ ចាន់ រ៉ាឌី អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើកំពុងតែបើកបរ លុះដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមអំពោលទឹកស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តខាងលើមករក្សាទុក ចំណែកសាកសព សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់