ព័ត៌មានសេដ្ឋកិច្ច

មហាវិថី ៦០ម៉ែត្រធំជាងគេបង្អស់ក្នុងទីក្រុងភ្នំពេញ សាងសង់បាន ៩៥%

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថា មហាវិថី ៦០ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៥ភាគរយហើយ គិតមកទល់ពេលនេះ។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ធ្លាប់បានលើកឡើងដែរថា មហាវិថីនេះ មានប្រវែងជាង ៩គីឡូម៉ែត្រ និងទទឹងផ្លូវ ៦០ម៉ែត្រ ដែលនឹងក្លាយជាមហាវិថីធំជាងគេបង្អស់ក្នុង រាជធានីភ្នំពេញ។

ការតភ្ជាប់មហាវិថី ៦០ម៉ែត្រ ពីផ្លូវលេខ ២៧១ ទៅដល់ផ្លូវជាតិលេខ ២ ចាក់អង្រែ ក្នុងគម្រោងអភិវឌ្ឍន៍បឹងជើងឯក នឹងជួយជម្រុញការអភិវឌ្ឍន៍ភាគខាងត្បូងទីក្រុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ដែរថា គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ING Holding ដែលគ្រោងនឹងបញ្ចប់ឲ្យបានមុន ពិធីបុណ្យចូលឆ្នាំខ្មែរមកដល់៕

មតិយោបល់