កូរ៉េៈ មន្ត្រីនៅក្នុងអគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលមួយ ប្រភេទមិនស្គាល់អត្តសញ្ញាណផ្លោង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ។ នេះបើយោងតាមរយៈ BBC ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧។
មីស៊ីលផ្លោងនេះ បានចាប់ផ្តើមបាញ់នៅម៉ោងប្រហែល ៧ និង៥៥ នាទីព្រឹក (ម៉ោងក្នុងស្រុក ) ចេញពី Banghyeon ស្ថិតនៅក្នុងខេត្ត Pyongan របស់កូរ៉េខាងជើង ដោយត្រូវបានគេប៉ាន់ប្រមាណថា វាមានរយៈចម្ងាយមធ្យម។
សូមជំរាបថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ធ្លាប់បានលើកទ្បើងកាលពីខែមករាថា ប្រទេសរបស់ខ្លួន គឺកំពុងខិតទៅជិតការសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕
មតិយោបល់