ភ្នំពេញ: អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍សៅ សុខា បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះផ្តោតលើបញ្ហា២សំខាន់ ១កិច្ចការ ការពារសន្តិសុខជូនប្រជាពលរដ្ឋ និងទី២កិច្ចការពង្រឹងសន្តិសុខទៅថ្ងៃមុខ។ ជាមួយគ្នានោះ លោក សៅ សុខា ក៍បានជំរុញឱ្យមន្រ្តីបង្កើនការពង្រឹងសន្តិសុខបន្ថែមទៀត ។
ការថ្លែងបែបនេះគ្រាដែល ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៤មេសា ២០១៦ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ ក្រោមវត្តមាន អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខានិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ។
យោងតាមរបាយការណ៍របស់អាវុធហត្ថលើផ្ទៃប្រទេសបានបង្ហាញថា ៣ខែឆ្នាំ២០១៦មកនេះ បទល្មើសកើតឡើង១៨លើ១៥ករណី ស្មើ១០៧៣ លើ៩៧២លើក ក្នុងនោះ បទល្មើសឧក្រិដ្ឋកើតមាន៨លើ៦ករណីស្មើនឹង៤១៤ លើ៣៨១លើក ក្នុងនោះ មានមនុស្សស្លាប់១០នាក់លើ៨នាក់ របួស២៥៥នាក់លើ២២៨នាក់ ។
របាយការណ៍បន្តរថា ជាក់ស្តែងអាវុធទូទាំងប្រទេស បង្រ្កាបបានបទល្មើសប្លន់ ១០០លើ១១៣លើក , ឃាតកម្ម៦៦លើ៦៩លើក , រំលោភសេពសន្ថវ:៤៤លើ៤០លើក , ជួញដូរមនុស្ស២៦លើ១៣លើក ,បង្ខាំងមនុស្ស៣លើ១លើក , ពង្រាត់មនុស្ស១លើ០លើក , ចាប់ជំរិត៣លើ២លើក ,ឃើញសាកសព៤៥លើ៤៣លើក , ជួញដូរ ចែកចាយគ្រេឿងញៀន ១៧១លើ១៥៦លើក , ប្រើប្រាស់គ្រេឿងញៀន ៥៦លើ ៤៦លើក , ដំណាំកញ្ឆា១លើ ០លើក , អំពើលួច៣២២លើ ៣២០លើក ,ហិង្សាដោយចេតនា១៧៧លើ ១៥៦លើក , កាន់កាប់ដឹកជញ្ជូនអាវុធខុសច្បាប់៣១លើ ១៦លើក។
មតិយោបល់