ព័ត៌មានជាតិ

ពលរដ្ឋ ៦ គ្រួសារផ្ទុះការតវ៉ានឹងម្ចាស់ផ្ទះសំណាក់ រតនះមុនីឧត្តម​ ដែលកំពុងរំលោភយកចំណីផ្លួវសាធារណៈ

មណ្ឌលគិរីៈ​ នៅព្រឹក​ថ្ងៃទី១២ខែកុម្ភៈ ​ឆ្នាំ២០១៧នេះ​ លោក​ ឡុង​ វិបុល អភិបាលក្រុងសែនមនោរម្យ​ ដឹកនាំកម្លាំងចម្រុះ​ ដើម្បីចុះទៅសម្របសម្រួល​ បន្ទាប់ពីប្រជាពលរដ្ឋ ៦ គ្រួ
សារនាំគ្នាធ្វើការតវ៉ា​នឹងម្ចាស់ផ្ទះសំណាក់​ រតនះមុនីឧត្តម​ ដែលកំពុងរំលោភយកចំណីផ្លួវសាធារណៈ​ នៅ
ចំណុច​ភូមិអូរស្ពាន​ សង្កាត់​ស្ពាន​មានជ័យ​ ក្រុងសែនមនោរម្យ​។

តាមមន្ទីរជំនាញ​ បានឲ្យដឹង​ថា​ ផ្ទះសំណាក់ចំនួន២ ស្ថិតនៅទីតាំងខាងលើ​ បានធ្វើរបង​រំលោភចូលដីចំណីផ្លូវដូចគ្នា​ ដោយទី១ ផ្ទះសំណាក់​ ឈ្មោះ​ រតនះមុនីឧត្តម​ បានរំលោភយកចំណីផ្លូវរហូតដល់៧ម៉ែត្រ​ និងទី២ផ្ទះ
សំណាក់ឈ្មោះ អេង​ ធីតា​ រំលោភចំណីផ្លូវចំនួន៣ម៉ែត្រ​។

លោក​ វិបុល​ បានមានប្រសាសន៍ថា​ នៅពេលពេលកម្លាំងចម្រុះរបស់ក្រុងសែនមនោរម្យ ចុះដល់ទីតាំងនោះ​ ខាងជំនាញពិតជារកឃើញថា​ មានការរំលោភយកចំណីផ្លូវប្រាកដមែន​ ដោយលោកបញ្ជាក់ថា​ ផ្លូវលំមួយខ្សែនេះ បានចុះបញ្ជីរួចហើយ​ ដោយមានទំហំ​ វាស់ពីចំណុចទ្រូងផ្លូវចេញម្ខាងប្រវែង១០ម៉ែត្រ​ ហើយលោក បានអះអាងថា ​តាមច្បាប់​ត្រូវតែវាយចោល​ ពីព្រោះម្ចាស់ផ្ទះទាំងពីរ បានសាងសង់ពុំបានគោរពសុំច្បាប់នោះទេ៕

https://youtu.be/35ABSJ6lM0U

មតិយោបល់