ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រមួយគ្រឿងក្រឡាប់ឆេះ បណ្ដាលឲ្យជនជាតិចិនច្រើននាក់ រងរបួសធ្ងន់ស្រាល

ព្រះសីហនុ: កាលពីវេលាម៉ោង ១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ឆេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2X-9402 ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់បោក បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់ សុទ្ធតែជនជាតិចិន។

មូលហេតុ៖ រថយន្តមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញស្នាក់ការ៤០១ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំតានៃ សហការគ្នាយករថយន្តចេញពីថ្នល់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់