ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលាដេញវ៉ៃគ្នាផ្អើលផ្លូវជាតិលេខ៣ នៅខេត្តតាកែវ…

នៅវេលាម៉ោង ៨.៤០នាទី ថ្ងៃទី០៩ខែមីនាឆ្នាំ២០២៣
ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេ ងមហា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សំអឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ បន្តចុះឃាត់ខ្លួនក្មេងទំនើងដែលធ្វើសកម្មភាពវ៉ៃគ្នាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លួវជាតិលេខ០៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ។លទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត៖
១.ឈ្មោះ ម៉ន ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
២.ឈ្មោះ ខុន ភារិន ហៅបាវ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនទៅ ការិយាល័យព្រហ្មទ័ណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។
*សូមបញ្ជាក់ថា រយ:ពេលពីរថ្ងៃនេះ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យលើផ្លូវជាតិលេខ០៣ សរុបបានចំនួន០៦នាក់ហើយ។

មតិយោបល់