ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រីជាង ៤០ នាក់ នៅផ្ទះសំណាក់ចំនួន ០៣ ក្នុងសង្កាត់ទឹកថ្លា

ភ្នំពេញ: គណ:មេបញ្ជាការឯកភាពខណ្ឌសែនសុខ សហការជាមួយកងកម្លាំង និងបេអឹមខណ្ឌសែនសុខ រួមទាំងមន្ត្រីពាក់ព័ន្ធរបស់ស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបផ្ទះសំណាក់ចំនួន ០៣ ពាក់នឹងករណីគ្រឿងញៀន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទីតាំងផ្ទះសំណាក់ទី១ ឈ្មោះ មនោរម្យរីករាយ ទី២ ឈ្មោះ អង្គរទិព្វ និងទី៣ ឈ្មោះ ស៊ីយ៉ុង២ ដោយឃាត់ខ្លួនបានមនុស្ស ប្រុស្រីជាង ៤០ នាក់ និងដកហូតបានម៉ូតូ ០៥ គ្រឿងផងដែរ ដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់