ប៉េអឹមស័ក្តិ២ម្នាក់ បាញ់សម្លាប់ខ្លួនឯង សង្ស័យមានវិបត្តិ

ភ្នំពេញ: សាកសពបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីប៉េអឹមក្រុង បានដេកស្លាប់ និងមានស្នាមបាញ់ចំសៀតផ្កា ហើយនៅក្បែរខ្លួនជនរងគ្រោះមានកាំភ្លើងខ្លី មួយដើមផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើសនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចក្នុងដីឡូត៍មួយកន្លែង ខាងកើតស្ពាន លី យ៉ុងផាត់ ហួសរង្វង់មូលទី១ ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ពាក់ស័កិ្ត២ មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានអោយដឹងថា មុនដំបូងរូបគេបានធ្វើតាមផ្លូវ លី យ៉ុងផាត់ ខណៈពេលធ្វើដំណើរមកដល់ផ្លូវនេះ ក៏បានឈប់បត់ជើង ហើយក៏បានប្រទះឃើញសាកសពបុរសម្នាក់ រួចក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចអោយចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។

ក្រោយពីបានទទួលដំណឹងនេះរួចមក សមត្ថកិច្ចជំនាញមូលដ្ឋាន និងសមត្ថកិច្ចកោសល្យវិច័្ឆយ បានចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ ដើម្បីចង់ដឹងថា ករណីនេះគឺជាករណីឃាតកម្ម ឬអត្តឃាត។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័្ឆយរួចមក បានសន្និដ្ឋានថា ជនរងគ្រោះខាងលើ គឺពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងតែម្តង។ ហើយនៅនិងកន្លែងកើតហេតុ គេបានរកឃើញលុយ ៦ដុល្លារ លុយខែ្មរ ២ពាន់រៀល ទូរសព្ទដៃ ១គ្រឿង និងសំបុត្របង់រំលស់ទូរសព្ទ១ផងដែរ៕

មតិយោបល់