ព័ត៌មានជាតិ

ប្រទះឃើញសពស្រ្តី មិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែកក្នុងទឹកទន្លេ

កំពង់ឆ្នាំៈ ថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី មានករណីប្រទះឃើញសាកសពអណ្ដែតទឹកទន្លេ ស្ថិតនៅចំណុចភូមិព្រែក ឃុំជលសា ស្រុកជលគរី ខេត្តកំពង់ឆ្នាំង ។

សាកសពអណ្ដែតទឹក ពីត្បូងទៅជើង មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ហើយសពមានសភាពហើមប៉ោង ភេទស្រី អាយុប្រហែលជា៣០ឆ្នាំ ស្លៀកខោ ខូវប៊យ ពណ៌ទឹកប៊ិច ពាក់អាវយឺតក្នុង ពណ៌ស អាវក្រៅដៃវែង បង្កង់ពណ៌ខៀវ ។

ករណីប្រទះឃើញសាកសពស្រ្តីខាងលើនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជលសា បានជិះទូកស្រង់យកសាកសពមកលើគោក យកទៅតម្កល់ទុក ដើម្បីស្វែងរកសាច់ញាតិ ៕

មតិយោបល់