ព័ត៌មានកីឡា

មិត្តភាពសប្បុរសធម៌៖ បឹងកេត លត់ក្រសួងការពារជាតិ ៣ – ០

ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ បឹងកេតអង្គរ បានលត់ក្រុមជើងឯកហ៊ុនសែនខាប់២០១៦ ក្រសួងការពារជាតិ ក្នុងជំនួបមិត្តភាពសប្បុរសធម៌ CNCC ដោយលទ្ធភាព ៣-០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។

ចាប់ផ្តើមប្រកួតនៅវគ្គទី១ បឹងកេត បានដាក់សម្ពាធដៃគូយ៉ាងខ្លាំង រហូតបើកឆាករកគ្រាប់ដំបូងបាននៅនាទីទី ១០ ដោយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី។ ការប្រកួតបន្តដល់នាទីទី២៣ ឃួន ឡាបូរ៉ាវី ដដែលរកបានគ្រាប់នាំមុខទី២ ឲ្យបឹងកេត។ មុនបញ្ចប់វគ្គទី១ ខ្សែប្រយុទ្ធជប៉ុន Tomoki បន្ថែមគ្រាប់ទី៣បានសម្រេច។

ការប្រកួតនៅវគ្គទី២ ពុំមានការស៊ុតបញ្ចូលទីគ្នាទេ។ ចប់ការប្រកួត បឹងកេតអង្គរ យកឈ្នះ ក្រសួងការពារជាតិ ៣ – ០ ។

មតិយោបល់