ព័ត៌មានជាតិ

ស្នូរទំនួញដូចអក កំពុងបន្លើតាមវាយោ ខណ:រាងកាយទ្រុឌទ្រោម ជិត១០ឆ្នាំ មិនមានអ្វីបរិភោគ

ស្វាយរៀង: នៅពេលដែលស្នូរសម្លេងខ្យល់ បានបក់ផាយផាត់រសាត់ មកប៉ះនិងខ្ទមធ្លុះធ្លាយ ដ៍តូចមួយទឹកនេត្រាស្រ្តីម្នាក់ ដែលរាងកាយទ្រុឌទ្រាយរយះពេលជិត១០ឆ្នាំទៅហើយនោះ ក៍បានហូរចុះមកដោយមិនដឹងខ្លួន ពេលនោះហើយគាត់ពោលពាក្យតិចៗថា ” ឱវាសនាខ្ញុំអើយ តើថ្ងៃណាទៅ និងបានរួចកម្ម “។

ជ្រកក្រោមខ្ទមស្ទឹក ដែលហ៊ុំព័ទ្ធដោយជញ្ជាំងស្ទើរតែធ្លុះធ្លាយជុំវិញ និងមានទំហំប្រមាណ៣ម៉ែត្រ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្ត្រីចំណាស់ម្នាក់ វ័យ៥៤ឆ្នាំ ឈ្មោះ សោម សឿន ត្រូវបានអ្នកភូមិរាយការណ៍ថា កំពុងតែមានភាពឯកកោរ និងខ្វះខាតជាខ្លាំង ជួនពេលខ្លះហូបបាយផ្អូមក៍មាន។

ទឹកនេត្រា ដ៍ថ្លាយ៉ង់លាយឡំ និងសម្លេងស្អកៗអួលដើមករ ស្ទើរតែហារស្តីមិនចេញ បានពោលទៀតថា
ជីវិតរបស់គាត់ទ្រុឌទ្រោម បែបនេះរយៈពេល៨ឆ្នាំមកហើយ ដោយជើងទាំងគូរឈឺ ស្ទើរតែដើរមិនរួច
ជួនពេលខ្លះដាច់បាយម្តងៗទៀតផង។

សារព័ត៌មាន Post News Media ក៏សូមអំពាវនាវ ដល់សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយ ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 010 618 002 ជាទីមេត្រី។ សារព័ត៌មាន Post News Media នឹងយកអំណោយ ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕

photo_2016-05-10_10-44-54 photo_2016-05-10_10-44-56 (2)

មតិយោបល់