ព្រៃវែងៈ កាលពី៤និង៤០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានលង់ទឹកស្លាប់ ខណៈដែលជនរងគ្រោះនាំកូនទៅមុជទឹកលេងនៅ
ក្បែរស្ពាន ហើយក៏រអិលប៉ើងកូន ពេលនោះ ជនរងគ្រោះស្ទុះទៅជួយបណ្ដាលឲ្យលង់ខ្លួនឯងស្លាប់បាត់សាកសពតែម្ដង នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សាកសពជនរងគ្រោះឈ្មោះ សិត រម្យ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ។
លុះរហូតមកដល់ព្រឹកថ្ងៃទី២៨ខែឆ្នាំដដែល ត្រូវបានសក្រុមគ្រួសាររកឃើញ។
ចំពោះករណីនេះ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់