ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន តារា និងសមាជិកក្រុមប្រឹក្សាក្រុងបាងកក កាន់តែល្អូកល្អិន

ថៃ: នៅសល់តែរង្វង់មួយខែទៀតប៉ុណ្ណោះ តារាសម្ដែងកម្ពុជានាង ថន តារា និងលោក ណាវៈរ៉ាត់ យូបាំរ៉ុង វ័យ៥២ឆ្នាំ ជាបុរសពោះម៉ាយកូន១ ដែលត្រូវគេស្គាល់ថាជាសមាជិកសភា ប្រចាំនៅក្នុងទីក្រុងបាងកក នឹងចូលរោងការនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រឡេកទៅមើលភាគីខាងស្រី ហាក់មិនបានចេញមុខដុតដៃដុតជើង ចាត់ចែងមង្គលការនោះនៅឡើយទេ ដោយនៅតែបន្តផ្អែមល្អែមជាមួយអនាគតស្វាមីនៅក្នុងប្រទេសថៃនៅឡើយ។

ថន តារាបានអះអាងថា នាង និងបុរសជនជាតិថៃ នឹងចូលការនៅថ្ងៃទី២៦ មិថុនា នៅកោះពេជ្រ ខែក្រោយនេះហើយ ហើយដោយសារតែមានម្ដាយ និងបងប្អូនរបស់នាងជាអ្នកចាត់ចែងមង្គលការទាំងស្រុង ទើបនាងសុខចិត្ត ចំណាយពេលបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសជនជាតិថៃ ឲ្យបានស៊ីជម្រៅ។

នៅលើហ្វេសប៊ុករបស់នាង គេឃើញបង្ហោះសកម្មភាពដើរកម្សាន្ត ច្រៀងរាំ និងទិដ្ឋភាពផ្អែមល្ហែមជាច្រើនទៀតដោយមានកូនប្រុសរបស់លោក ណាវៈរ៉ាត់ យូបាំរ៉ុង នៅជាមួយផងដែរ។ បើទោះជា ថន តារាបានអះអាងថា អនាគតស្វាមីរបស់នាង គឺជាតំណាងរាស្រ្តប្រចាំនៅក្នុងប្រទេសថៃ ប៉ុន្តែយោងតាមការអះអាងថារបស់ពលរដ្ឋថៃ លោកគ្រាន់តែជាសមាជិកម្នាក់ក្នុងសភាប្រចាំ នៅក្នុងទីក្រុងបាងកក គឺមិនមែនរដ្ឋសភារបស់ថៃឡើយ។

ថន តារា បញ្ជាក់ថា មង្គលការរបស់នាងត្រូវធ្វើឡើង នៅតំបន់កោះពេជ្រ ប្រមាណជា៣០តុ ដោយបងប្អូនរបស់ស្វាមីនាង ក៏នឹងមកចូលរួមច្រើននាក់ផងដែរ។ នាងថា ទំនាក់ទំនងរវាងនាង និងលោក ណាវៈរ៉ាត់ យូបាំរ៉ុង បានស្គាល់គ្នាកាលពីមុនចូលឆ្នាំ ក្នុងពេលលោកចុះមកលេងស្រុកខ្មែរ ហើយនាងជាអ្នកបកប្រែថៃ-ខ្មែរឲ្យ។

នាងថា លោក ណាវៈរ៉ាត់ យូបាំរ៉ុង គឺប្អូនបង្កើតរបស់លោក ឆាលើម យូប៉ាំរ៉ុង ដែលជាឧបនាយករដ្ឋមន្ត្រីថៃក្នុងជំនាន់លោកស្រីយីងឡាក់កាន់កាប់រដ្ឋាភិបាល៕

photo_2016-05-10_10-55-49 photo_2016-05-10_10-55-48 photo_2016-05-10_10-56-01 photo_2016-05-10_10-56-00 photo_2016-05-10_10-55-59 photo_2016-05-10_10-55-58 photo_2016-05-10_10-55-56 photo_2016-05-10_10-55-55 photo_2016-05-10_10-55-54 photo_2016-05-10_10-55-51 photo_2016-05-10_10-55-50

មតិយោបល់