ព័ត៌មានជាតិ

First News៖ ខណៈនេះមានរថយន្តមួយគ្រឿងក្រឡាប់ បណ្តាលឲ្យម្នាក់របួសធ្ងន់ និង៣នាក់ស្លាប់

បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មាន ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម បើកបរក្នុងល្បឿនលឿន ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៤នាក់ រួមដំណើរក្នុងរថយន្ត មាន៣នាក់ស្លាប់ និងម្នាក់របួសធ្ងន់។ ចំណែករថយន្ត រងការខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចភូមិសង្កែ ឃុំបឹងវែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់