ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី៣ ល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញនៅទីងងឹត មានការសង្ស័យឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន កាលពីវេលាម៉ោង២២និង០០នាទីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំលេខ១ ក្រុម៥ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ទុំ ភក្តី ភេទប្រុស២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងចាប់យក៖
-ក្រាមសថ្លាចំនួន២២ កញ្ចប់តូច និង១កញ្ចប់ ថង់ធំល្មម
-ទូរស័ព្ទម៉ាកសាំស៊ុង ពណ៌ទឹកមាស
-លុយ៤ ម៉ឺនរៀល។
-ម៉ូតូម៉ាកស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BL-4443។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់