ភ្នំពេញ៖ក្រោយពីប្រកាន់គោលជំហរ មិនចម្លងបទពីប្រទេសជិតខាង ដោយផ្អែកលើការផលិតបទចម្រៀង ជាស្នាដៃកូនខ្មែរ នោះ ធ្វើឲ្យផលិតកម្ម ដែលដឹកនាំដោយតារាចម្រៀងវ័យក្មេង និងជាចាងហ្វាងផលិតកម្ម BKS ឈុន សុវណ្ណភក្តី វ័យ ១៨ ឆ្នាំ រីកមុខរីកមាត់គួរឲ្យចាប់អារម្មណ៍ លើថ្នាល់សិល្បៈ និងបន្តជ្រើសរើសតារាចម្រៀង ជាច្រើនរូប ឲ្យចូលច្រៀង បទថ្មី។
យោងតាម ទំព័រហ្វេសប៊ុក របស់ ឈុន សុវណ្ណភក្តី បានប្រកាសជ្រើសរើស តារាចម្រៀង ២ ភេទ ក្នុងនោះប្រុស ២ ស្រី ៣ នាក់ ដែលជាឱកាសមាស ឱកាសប្រាក់ សម្រាប់ យុវជន យុវនារី ដែលចង់ក្លាយជា តារាច្រៀង ប្រចាំផលិតកម្ម ខាងលើ ។
រួសរាន់ឡើង ជីវិតអ្នកនឹងស្រស់ថ្លា តាមរយៈផលិតកម្ម BKS ។
មតិយោបល់